Wednesday, August 5, 2015

ប្រាសាទព្រះវិហារ

ប្រាសាទ​ព្រះវិហារ (Prasat Preah Vihear) ស្ថិត​ក្នុង​ភូមិ​ស្វាយ​ជ្រំ​ ​ឃុំ​កន្ទួត ស្រុក​ជាំខ្សាន្ត នៅ​លើ​ខ្នងភ្នំ​ដងរែក (៨០០ គុណ​នឹង ៤០០ ម៉ែត្រការ៉េ)​។ ដងភ្នំ​នេះ​មាន​លក្ខណៈ​ចោទ​ខ្លាំង​ពី​ខាង​ប្រទេស​កម្ពុជា និង​ជម្រាល​ពី​ខាង​ប្រទេស​ថៃ​។ ប្រាសាទ​ព្រះវិហារ​មាន​ចម្ងាយ​៤០៥​គី​ទ្បូ​មែ​ត្រ​ពី​ទីក្រុង​ភ្នំពេញ តែ​បើ​គេ​ធ្វើ​ដំណើរ​ចេញពី​ទីរួមខេត្ត​ព្រះ​វិហារ​វិញ វា​មាន​ចម្ងាយ​ត្រឹមតែ​១០៨​គីឡូម៉ែត្រ​ត្រ​ប៉ុណ្ណោះ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​២១១ ទៅ​កាន់​ស្រុក​ជាំខ្សាន្ត​។

Tuesday, August 4, 2015

ប្រាសាទ​បន្ទាយស្រី

​ប្រវត្តិ 
​    ​កសាង​    ​: ពាក់កណ្តាល​ទី​២ នៃ​សតវត្សរ៍​ទី ១០ ’​នៅ​ឆ្នាំ​៩៦៧”
​    ​រាជ្យ​ស្តេច​    ​: រាជេន្ទ្រ​វរ្ម័ន នាម​ប​ច្ឆាមរណៈ ’​សី​វ​លោកា​”
​                     : ជ័យវរ្ម័ន​ទី​៥ នាម​ប​ច្ឆាមរណៈ ’​បរម​វិ​រលោកា​”
​    ​សាសនា​    ​: ព្រហ្ម​ញ្ញ ’​សិវៈ​និយម​
ប្រាសាទបន្ទាយស្រីគឺជាប្រាង្គប្រាសាទមួយក្នុងចំណោមប្រាសាទជាច្រើននៅ ខេត្តសៀមរាប អង្គរដ៏ល្បីល្បាញនៅក្នុង ប្រទេសកម្ពុជាក៏ដូចជានៅលើ ពិភពលោកដែរ ដែល​បាន​ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករមកពីតំបន់ជាច្រើន។ ក្រុមភ្ញៀវទេសចរដែលបានទៅទស្សនាប្រាង្គ ប្រាសាទអង្គរវត្ត និងប្រាសាទដទៃទៀតនៅក្នុងទឹកដីនៃ ខេត្តសៀមរាប តែងតែឆ្លៀតចំណាយពេល ធ្វើដំណើរក្នុងរយៈចម្ងាយដ៏ឆ្ងាយពីទីរួមខេត្ត ។ ប្រាសាទបន្ទាយស្រីមានឈ្មោះល្បី ព្រោះវាត្រូវបានសាងសង់ឡើងពី ថ្មផ្កាឈូកជាមួយ នឹង​ក្បាច់ចម្លាក់ យ៉ាងល្អិតឆ្មាររស់រវើកជាងគេ ដោយមានតួប្រាង្គបី ដែលមានសភាពល្អឆើតឆាយដូចស្រីគ្រប់លក្ខណ៍។ ប្រាសាទនេះសង់លើដីរាបស្មើមានរាងតូចច្រឡឹងដោយថ្មភក់ផ្កាឈូក និង ឥដ្ឋ​រាង​៤ជ្រុងទ្រវែង ហើយមានគូទឹកព័ទ្ធជុំវិញ ប្រាង្គទាំងបីនៃ ប្រាសាទសង់បែរមុខទៅទិសខាងកើត ហើយប្រាង្គកណ្តាលមានតម្កល់ លិង្គព្រះឥសូរ ខាងត្បូង​ឧទ្ទិស​ថ្វាយ​ដល់​ព្រហ្មញ្ញសាសនា និងខាងជើង​ឧទ្ទិសថ្វាយដល់ព្រះវិស្ណុ។ ប្រាសាទបន្ទាយស្រីកាលដើមឡើយមានឈ្មោះថា "ឥសូរបុរៈ" ប្រែថា "បុរីនៃឥសូរ" ប៉ុនែ្តសម័យក្រោយៗមកទៀតគេហៅថា ប្រាសាទ​បន្ទាយស្រី ទៅវិញដោយសារតែរាងតូចច្រឡឹង និងក្បូរក្បាច់រចនាដ៏ស្រស់ស្អាត និងរស់រវើកនៅ លើផ្ទាំងថ្មពណ៌‌ផ្កាឈូក។ មិនត្រឹមតែប៉ុណ្ណោះ ប្រាសាទនេះ​បាន​ទទួល​ការកោតសរសើរ​ពី​ភ្ញៀវទេសចរសឹងគ្រប់រូបថា ពិតជាស្រស់ស្អាត ទោះបីមានបរិវេណតូចចង្អៀត បន្តិចមែនតែទ្រង់ទ្រាយ ប្រាសាទលំអទៅដោយចម្លាក់ផ្កាភ្ញី នៃរឿងរ៉ាវដែលទាក់ទងទៅនឹងលទ្ធិទេវរាជ "រឿងរាមកេរ្តិ៏ខែ្មរ" មិនត្រឹមតែប៉ុណ្ណោះចម្លាក់នីមួយៗ សុទ្ធតែមានលក្ខណៈរស់រវើកបើប្រៀបធៀបទៅ នឹងប្រាសាទដទៃ។

ប្រាសាទ​បាពួន


កសាងៈ ពាក់កណ្ដាល​សតវត្សរ៍​ទី​១១
​សាសនាៈ ហិណ្ឌូ​
​ព្រះមហាក្សត្រៈ ឧទ្យា​ទិត្យ​វរ្ម័នទី​២
​រចនាប័ទ្មៈ បា​ពួន​
​អង្គរ​ធំៈ ប្រាសាទភ្នំ​ដ៏​ធំ​ដែល​ស្ថិត​នៅ​ចំ​កណ្ដាល​បេះដូង​នៃ​ក្រុង​អង្គរធំ​។ ប្រាសាទ​រង​ការដួលរលំ​យ៉ាងច្រើន ហើយ​ក្នុង​ប្រាសាទ ទីតាំង​ប្រាសាទ​សំខាន់ៗ​កំពុង​ទទួល​ការជួសជុល​យ៉ាងច្រើន​។

ប្រាសាទព្រះខ័ន

ប្រាសាទ​ព្រះ​ខ័ន មាន​រាង​បួន​ជ្រុង​ទ្រវែង មាន​វិមាត្រ​ប្រវែង ៨០០ ម. x ៧០០ ម. សង់​ឡើង​នៅ​រជ្ជកាល​ព្រះ​បាទ​ជយវរ្ម័ន ទី ៧ តែ​ពុំ​បាន​សង់​រួច​នៅ​ក្នុង​សម័យ​ព្រះ​អង្គ​ទេ មហាក្សត្រ​ក្រោយៗ បាន​សង់​បន្ថែម​បន្ដ​បន្ទាប់​នៅ​គ្រិស្តសតវត្ស​ទី ១២ - ១៣។ ក្បាច់​រចនា​នៃ​ប្រាសាទ មាន​លក្ខណៈ​ដូច​ជា​ប្រាសាទ​បន្ទាយ​ក្ដី និង​ប្រាសាទ​តា​ព្រហ្ម​ដែរ។ ប្រាសាទ​ព្រះ​ខ័ន ស្ថិត​នៅ​តាម​ផ្លូវ​វង់​ធំ ដោយ​ចេញ​តាម​ផ្លូវ​ទ្វារ​ដី​ឆ្នាំង​នៃ អង្គរ​ធំ។ ប្រាសាទ​នេះ​ក​សាង​ឡើង​នៅ​គ្រិស្តសតវត្យរ៍​ទី ១២ ក្នុង​ឆ្នាំ ១១៩១ ដោយ​ព្រះ​បាទ​ជយវរ្ម័ន ទី ៧ ឧទ្ទិស​ដល់​ព្រះ​វររាជ​បិតា​របស់​ព្រះ​អង្គ។ ទី​អារាម​នេះ មាន​ទំហំ ៥៦ ហិចតា។ តាម​សិលាចារឹក​ថា​ ប្រាសាទ​នេះ​សាង​សង់​នៅ​សមរភូមិ​ចុង​ក្រោយ ដែល​ព្រះ​បាទ​ជយវរ្ម័ន ​ទី ៧បាន​ផ្តួល​រំលំ​ពួក​ចាម។
ប្រាសាទ​នេះ​មាន​កំពែង​បួន​ជាន់។ នៅ​កំពែង​ខាង​ក្រៅ ដែល​បច្ចុប្បន្ន​រុំ​ព័ទ្ធ​ទៅ​ដោយ​ព្រៃ គឺ​ជា​កន្លែង​ដែល​ព្រះ​សង្ឃ និង​សិស្ស​ស្នាក់​នៅ​ក្នុង​ប្រាសាទ​នេះ។ នៅ​កំពែង​ជាន់​ទី​ពីរ គឺ​ជា​កន្លែង​គោរព​សាសនា។ ប្រាសាទ​កណ្តាល​ជា​កន្លែង​ព្រះ​ពុទ្ធសាសនា ឯ​ភាគ​ខាង​ជើង និង​ខាង​លិច គឺ​សម្រាប់​ឧទ្ទិស​ដល់​ព្រហ្មមញ្ញសាសនា គឺ​ព្រះនារាយណ៍ (ព្រះ​វិស្ណុ) (ខាង​លិច) និង​ព្រះ​​ឥសូរ (ព្រះ​សិវៈ) (ខាង​ជើង)។ នៅ​ផ្នែក​ខាង​ត្បូង ជា​កន្លែង​សម្រាប់​គោរព​បុព្វជន។

ប្រាសាទ តាព្រហ្ម

ប្រវត្តិសាស្ត្រ : Prajnaparamita,រចនាប័ទ្ម​ស្ថាបត្យកម្ម​: ខ្មែរ,  ប្រវត្តិ​សា​ស្រ្ត,កាល​បរិ​ច្ឆេ​ត​ដែល​បាន​កសាង​:  (រចនា​សម្ព័ន្ធ​បច្ចុប្បន្ន​) 1186 A.D. អ្នក​កសាង​ព្រះបាទជយ័វរន្ម័ទី ៧ តាព្រហ្ម (ជា​ភាសាខ្មែរ​: ប្រាសាទតាព្រហ្ម​) គឺ​ជា​ឈ្មោះ​សម័យ​ទំនើប​នៃ ​ប្រាសាទ​នៅ​អង្គរ​មួយ​ខេត្តសៀមរាប​, ប្រទេស​កម្ពុជា​បាន​កសាង​ឡើង  ​ក្នុង​រចនាប័ទ្ម​បាយ័ន​ធំ​នៅ​ចុង​សតវត្ស​ទី 13 និង​ដើម​ទី 12 និង​បាន​ហៅ​ថា​ពី​ដំបូង Rajavihara (នៅ​ក្នុង​ភាសា​ខ្មែរ​: រាជ​វិហារ​) ។

ប្រាសាទ​​​អង្គរវត្ត​​​ឬក្រុង​អង្គរធំ

កសាងៈ ចុង​សតវត្សរ៍​ទី​១២-​ដើម​សតវត្សរ៍​ទី​១៣
​សាសនាៈ ព្រះពុទ្ធ​
​ព្រះមហាក្សត្រៈ ជ័យវរ្ម័ន​ទី​៧
​រចនាប័ទ្មៈ បាយ័ន​
​ប្រាសាទអង្គរធំ​ជា​កន្លែង​ដែង​ទេសចរ​ចូល​ចិត្ត​ទៅ​ទស្សនា​បំផុត​។ ប្រាសាទ​នេះ​បាន​កសាង​ឡើង​នៅ​ចុង​សតវត្សរ៍​ទី​១២​ដល់​ដើម​សតវត្សរ៍​ទី​១៣​ដោយ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​។ ប្រាសាទ​នេះ​មាន​ទីតាំង​​នៅ​ចម្ងាយ ១.៦​គីឡូម៉ែត្រ​ខាងជើង​អង្គរវត្ត ដែល​មាន​ទីសក្ការៈ​មួយចំនួន​ចាប់ពី​ដើម​សម័យ​ក៏​ដូចជា​ប្រាសាទ​ដែល​បាន​កសាងឡើង​ដោយ​ព្រះបាទ​ជ័យវរ្ម័ន និង​អ្នក​ស្នង​តំណែង​ពី​ព្រះអង្គ​។​

ប្រាសាទ​​​អង្គរវត្ត​​​ឬ​​​អង្គរតូច

អង្គរវត្ត ស្ថិតនៅក្នុងខេត្តសៀមរាប មានទីតាំងស្ថិតនៅ​ភាគខាង​ជើងនៃ​ក្រុង​សៀមរាប ក្នុងស្រុកសៀមរាប​ មានចម្ងាយ ៧ គ.ម ពីទីរួមខេត្ត តាម​ផ្លូវ​កូម៉ៃ ឬផ្លូវសាលដឺ ហ្គោល។ វាជាប្រជុំ​អគារប្រាសាទ​ព្រហ្មញ្ញសាសនា​ធំ​បំផុត​និង​វិមានសាសនាដ៏ធំបំផុតនៅក្នុងលោក។ ប្រាសា​ទ​ត្រូវ​បាន​កសាង​ឡើង​ដោយសូរ្យវរ្ម័នទី២ ដែលជាស្នាដៃដ៏ធំ​ចម្បង​អស្ចារ្យ​និងមានឈ្មោះ​ល្បី​ល្បាញ​រន្ទឺ​សុះសាយ ទៅគ្រប់ទិសទីលើពិភពលោក។ សង់ឡើងនៅ​ដើម​សតវត្ស​ទី១២នៅយសោធរបុរៈ (សម័យបច្ចុប្បន្ន អង្គរ) អធិរាជាណាចក្រខ្មែរ ជាប្រាសាទ​តំណាងនិងព្រះសុសាន​ចុងក្រោយ​របស់​ព្រះអង្គ​។​
 

Blogger news

Blogroll

About