ប្រាសាទព្រះវិហារ (Prasat Preah Vihear) ស្ថិតក្នុងភូមិស្វាយជ្រំ ឃុំកន្ទួត ស្រុកជាំខ្សាន្ត នៅលើខ្នងភ្នំដងរែក (៨០០ គុណនឹង ៤០០ ម៉ែត្រការ៉េ)។ ដងភ្នំនេះមានលក្ខណៈចោទខ្លាំងពីខាងប្រទេសកម្ពុជា និងជម្រាលពីខាងប្រទេសថៃ។ ប្រាសាទព្រះវិហារមានចម្ងាយ៤០៥គីទ្បូមែត្រពីទីក្រុងភ្នំពេញ តែបើគេធ្វើដំណើរចេញពីទីរួមខេត្តព្រះវិហារវិញ វាមានចម្ងាយត្រឹមតែ១០៨គីឡូម៉ែត្រត្រប៉ុណ្ណោះ ដោយធ្វើដំណើរតាមផ្លូវលេខ២១១ ទៅកាន់ស្រុកជាំខ្សាន្ត។
Wednesday, August 5, 2015
Tuesday, August 4, 2015
ប្រាសាទបន្ទាយស្រី
ប្រវត្តិ
កសាង : ពាក់កណ្តាលទី២ នៃសតវត្សរ៍ទី ១០ ’នៅឆ្នាំ៩៦៧”
រាជ្យស្តេច : រាជេន្ទ្រវរ្ម័ន នាមបច្ឆាមរណៈ ’សីវលោកា”
: ជ័យវរ្ម័នទី៥ នាមបច្ឆាមរណៈ ’បរមវិរលោកា”
សាសនា : ព្រហ្មញ្ញ ’សិវៈនិយម
កសាង : ពាក់កណ្តាលទី២ នៃសតវត្សរ៍ទី ១០ ’នៅឆ្នាំ៩៦៧”
រាជ្យស្តេច : រាជេន្ទ្រវរ្ម័ន នាមបច្ឆាមរណៈ ’សីវលោកា”
: ជ័យវរ្ម័នទី៥ នាមបច្ឆាមរណៈ ’បរមវិរលោកា”
សាសនា : ព្រហ្មញ្ញ ’សិវៈនិយម
ប្រាសាទបន្ទាយស្រីគឺជាប្រាង្គប្រាសាទមួយក្នុងចំណោមប្រាសាទជាច្រើននៅ ខេត្តសៀមរាប អង្គរដ៏ល្បីល្បាញនៅក្នុង ប្រទេសកម្ពុជាក៏ដូចជានៅលើ ពិភពលោកដែរ ដែលបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករមកពីតំបន់ជាច្រើន។ ក្រុមភ្ញៀវទេសចរដែលបានទៅទស្សនាប្រាង្គ ប្រាសាទអង្គរវត្ត និងប្រាសាទដទៃទៀតនៅក្នុងទឹកដីនៃ ខេត្តសៀមរាប តែងតែឆ្លៀតចំណាយពេល ធ្វើដំណើរក្នុងរយៈចម្ងាយដ៏ឆ្ងាយពីទីរួមខេត្ត ។ ប្រាសាទបន្ទាយស្រីមានឈ្មោះល្បី ព្រោះវាត្រូវបានសាងសង់ឡើងពី ថ្មផ្កាឈូកជាមួយ នឹងក្បាច់ចម្លាក់ យ៉ាងល្អិតឆ្មាររស់រវើកជាងគេ ដោយមានតួប្រាង្គបី ដែលមានសភាពល្អឆើតឆាយដូចស្រីគ្រប់លក្ខណ៍។ ប្រាសាទនេះសង់លើដីរាបស្មើមានរាងតូចច្រឡឹងដោយថ្មភក់ផ្កាឈូក និង ឥដ្ឋរាង៤ជ្រុងទ្រវែង ហើយមានគូទឹកព័ទ្ធជុំវិញ ប្រាង្គទាំងបីនៃ ប្រាសាទសង់បែរមុខទៅទិសខាងកើត ហើយប្រាង្គកណ្តាលមានតម្កល់ លិង្គព្រះឥសូរ ខាងត្បូងឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា និងខាងជើងឧទ្ទិសថ្វាយដល់ព្រះវិស្ណុ។ ប្រាសាទបន្ទាយស្រីកាលដើមឡើយមានឈ្មោះថា "ឥសូរបុរៈ" ប្រែថា "បុរីនៃឥសូរ" ប៉ុនែ្តសម័យក្រោយៗមកទៀតគេហៅថា ប្រាសាទបន្ទាយស្រី ទៅវិញដោយសារតែរាងតូចច្រឡឹង និងក្បូរក្បាច់រចនាដ៏ស្រស់ស្អាត និងរស់រវើកនៅ លើផ្ទាំងថ្មពណ៌ផ្កាឈូក។ មិនត្រឹមតែប៉ុណ្ណោះ ប្រាសាទនេះបានទទួលការកោតសរសើរពីភ្ញៀវទេសចរសឹងគ្រប់រូបថា ពិតជាស្រស់ស្អាត ទោះបីមានបរិវេណតូចចង្អៀត បន្តិចមែនតែទ្រង់ទ្រាយ ប្រាសាទលំអទៅដោយចម្លាក់ផ្កាភ្ញី នៃរឿងរ៉ាវដែលទាក់ទងទៅនឹងលទ្ធិទេវរាជ "រឿងរាមកេរ្តិ៏ខែ្មរ" មិនត្រឹមតែប៉ុណ្ណោះចម្លាក់នីមួយៗ សុទ្ធតែមានលក្ខណៈរស់រវើកបើប្រៀបធៀបទៅ នឹងប្រាសាទដទៃ។
ប្រាសាទបាពួន
កសាងៈ ពាក់កណ្ដាលសតវត្សរ៍ទី១១
សាសនាៈ ហិណ្ឌូ
ព្រះមហាក្សត្រៈ ឧទ្យាទិត្យវរ្ម័នទី២
រចនាប័ទ្មៈ បាពួន
អង្គរធំៈ ប្រាសាទភ្នំដ៏ធំដែលស្ថិតនៅចំកណ្ដាលបេះដូងនៃក្រុងអង្គរធំ។ ប្រាសាទរងការដួលរលំយ៉ាងច្រើន ហើយក្នុងប្រាសាទ ទីតាំងប្រាសាទសំខាន់ៗកំពុងទទួលការជួសជុលយ៉ាងច្រើន។
ប្រាសាទព្រះខ័ន
ប្រាសាទព្រះខ័ន មានរាងបួនជ្រុងទ្រវែង មានវិមាត្រប្រវែង ៨០០ ម. x ៧០០ ម. សង់ឡើងនៅរជ្ជកាលព្រះបាទជយវរ្ម័ន ទី ៧ តែពុំបានសង់រួចនៅក្នុងសម័យព្រះអង្គទេ មហាក្សត្រក្រោយៗ បានសង់បន្ថែមបន្ដបន្ទាប់នៅគ្រិស្តសតវត្សទី ១២ - ១៣។ ក្បាច់រចនានៃប្រាសាទ មានលក្ខណៈដូចជាប្រាសាទបន្ទាយក្ដី និងប្រាសាទតាព្រហ្មដែរ។ ប្រាសាទព្រះខ័ន ស្ថិតនៅតាមផ្លូវវង់ធំ ដោយចេញតាមផ្លូវទ្វារដីឆ្នាំងនៃ អង្គរធំ។ ប្រាសាទនេះកសាងឡើងនៅគ្រិស្តសតវត្យរ៍ទី ១២ ក្នុងឆ្នាំ ១១៩១ ដោយព្រះបាទជយវរ្ម័ន ទី ៧ ឧទ្ទិសដល់ព្រះវររាជបិតារបស់ព្រះអង្គ។ ទីអារាមនេះ មានទំហំ ៥៦ ហិចតា។ តាមសិលាចារឹកថា ប្រាសាទនេះសាងសង់នៅសមរភូមិចុងក្រោយ ដែលព្រះបាទជយវរ្ម័ន ទី ៧បានផ្តួលរំលំពួកចាម។
ប្រាសាទនេះមានកំពែងបួនជាន់។ នៅកំពែងខាងក្រៅ ដែលបច្ចុប្បន្នរុំព័ទ្ធទៅដោយព្រៃ គឺជាកន្លែងដែលព្រះសង្ឃ និងសិស្សស្នាក់នៅក្នុងប្រាសាទនេះ។ នៅកំពែងជាន់ទីពីរ គឺជាកន្លែងគោរពសាសនា។ ប្រាសាទកណ្តាលជាកន្លែងព្រះពុទ្ធសាសនា ឯភាគខាងជើង និងខាងលិច គឺសម្រាប់ឧទ្ទិសដល់ព្រហ្មមញ្ញសាសនា គឺព្រះនារាយណ៍ (ព្រះវិស្ណុ) (ខាងលិច) និងព្រះឥសូរ (ព្រះសិវៈ) (ខាងជើង)។ នៅផ្នែកខាងត្បូង ជាកន្លែងសម្រាប់គោរពបុព្វជន។
ប្រាសាទ តាព្រហ្ម
ប្រវត្តិសាស្ត្រ : Prajnaparamita,រចនាប័ទ្មស្ថាបត្យកម្ម: ខ្មែរ, ប្រវត្តិសាស្រ្ត,កាលបរិច្ឆេតដែលបានកសាង: (រចនាសម្ព័ន្ធបច្ចុប្បន្ន) 1186 A.D. អ្នកកសាងព្រះបាទជយ័វរន្ម័ទី ៧ តាព្រហ្ម (ជាភាសាខ្មែរ: ប្រាសាទតាព្រហ្ម) គឺជាឈ្មោះសម័យទំនើបនៃ ប្រាសាទនៅអង្គរមួយខេត្តសៀមរាប, ប្រទេសកម្ពុជាបានកសាងឡើង ក្នុងរចនាប័ទ្មបាយ័នធំនៅចុងសតវត្សទី 13 និងដើមទី 12 និងបានហៅថាពីដំបូង Rajavihara (នៅក្នុងភាសាខ្មែរ: រាជវិហារ) ។
ប្រាសាទអង្គរវត្តឬក្រុងអង្គរធំ
កសាងៈ ចុងសតវត្សរ៍ទី១២-ដើមសតវត្សរ៍ទី១៣
សាសនាៈ ព្រះពុទ្ធ
ព្រះមហាក្សត្រៈ ជ័យវរ្ម័នទី៧
រចនាប័ទ្មៈ បាយ័ន
ប្រាសាទអង្គរធំជាកន្លែងដែងទេសចរចូលចិត្តទៅទស្សនាបំផុត។ ប្រាសាទនេះបានកសាងឡើងនៅចុងសតវត្សរ៍ទី១២ដល់ដើមសតវត្សរ៍ទី១៣ដោយព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទនេះមានទីតាំងនៅចម្ងាយ ១.៦គីឡូម៉ែត្រខាងជើងអង្គរវត្ត ដែលមានទីសក្ការៈមួយចំនួនចាប់ពីដើមសម័យក៏ដូចជាប្រាសាទដែលបានកសាងឡើងដោយព្រះបាទជ័យវរ្ម័ន និងអ្នកស្នងតំណែងពីព្រះអង្គ។
សាសនាៈ ព្រះពុទ្ធ
ព្រះមហាក្សត្រៈ ជ័យវរ្ម័នទី៧
រចនាប័ទ្មៈ បាយ័ន
ប្រាសាទអង្គរធំជាកន្លែងដែងទេសចរចូលចិត្តទៅទស្សនាបំផុត។ ប្រាសាទនេះបានកសាងឡើងនៅចុងសតវត្សរ៍ទី១២ដល់ដើមសតវត្សរ៍ទី១៣ដោយព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទនេះមានទីតាំងនៅចម្ងាយ ១.៦គីឡូម៉ែត្រខាងជើងអង្គរវត្ត ដែលមានទីសក្ការៈមួយចំនួនចាប់ពីដើមសម័យក៏ដូចជាប្រាសាទដែលបានកសាងឡើងដោយព្រះបាទជ័យវរ្ម័ន និងអ្នកស្នងតំណែងពីព្រះអង្គ។
ប្រាសាទអង្គរវត្តឬអង្គរតូច
អង្គរវត្ត ស្ថិតនៅក្នុងខេត្តសៀមរាប មានទីតាំងស្ថិតនៅភាគខាងជើងនៃក្រុងសៀមរាប ក្នុងស្រុកសៀមរាប មានចម្ងាយ ៧ គ.ម ពីទីរួមខេត្ត តាមផ្លូវកូម៉ៃ ឬផ្លូវសាលដឺ ហ្គោល។ វាជាប្រជុំអគារប្រាសាទព្រហ្មញ្ញសាសនាធំបំផុតនិងវិមានសាសនាដ៏ធំបំផុតនៅក្នុងលោក។ ប្រាសាទត្រូវបានកសាងឡើងដោយសូរ្យវរ្ម័នទី២ ដែលជាស្នាដៃដ៏ធំចម្បងអស្ចារ្យនិងមានឈ្មោះល្បីល្បាញរន្ទឺសុះសាយ ទៅគ្រប់ទិសទីលើពិភពលោក។ សង់ឡើងនៅដើមសតវត្សទី១២នៅយសោធរបុរៈ (សម័យបច្ចុប្បន្ន អង្គរ) អធិរាជាណាចក្រខ្មែរ ជាប្រាសាទតំណាងនិងព្រះសុសានចុងក្រោយរបស់ព្រះអង្គ។
Subscribe to:
Posts (Atom)