កសាងៈ ចុងសតវត្សរ៍ទី១២-ដើមសតវត្សរ៍ទី១៣
សាសនាៈ ព្រះពុទ្ធ
ព្រះមហាក្សត្រៈ ជ័យវរ្ម័នទី៧
រចនាប័ទ្មៈ បាយ័ន
ប្រាសាទអង្គរធំជាកន្លែងដែងទេសចរចូលចិត្តទៅទស្សនាបំផុត។ ប្រាសាទនេះបានកសាងឡើងនៅចុងសតវត្សរ៍ទី១២ដល់ដើមសតវត្សរ៍ទី១៣ដោយព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទនេះមានទីតាំងនៅចម្ងាយ ១.៦គីឡូម៉ែត្រខាងជើងអង្គរវត្ត ដែលមានទីសក្ការៈមួយចំនួនចាប់ពីដើមសម័យក៏ដូចជាប្រាសាទដែលបានកសាងឡើងដោយព្រះបាទជ័យវរ្ម័ន និងអ្នកស្នងតំណែងពីព្រះអង្គ។
ទីក្រុងដ៏រឹងមាំអង្គរធំ មានក្រឡាផ្ទៃ ៩គីឡូម៉ែត្រការ៉េ គឺជាទីក្រុងចុងក្រោយនិងមានអាយុកាលយូរជាងគេនៃអាណាចក្រខ្មែរដែលបានកសាងឡើងដោយព្រះមហាក្សត្រដ៏អស្ចារ្យរបស់សម័យអង្គរគឺព្រះបាទជ័យវរ្ម័នទី៧
(គ្រងរាងពីឆ្នាំ១១៨១-១២០១)។
ចំណុចកណ្ដាលគឺប្រាសាទបាពួន អង្គរធំមានជញ្ជាំងរបងព័ទ្ធជុំវិញកម្ពស់៨ម៉ែត្រ និងមានប្រវែង១២គីឡូម៉ែត្រនិងព័ទ្ធដោយគូទឹកដែលមានទទឹង១០០ម៉ែត្រ។ ទីក្រុងនេះមានក្លោងទ្វារធំ មួយនៅកំផែងជើង ខាងលិច និង
ភាគខាងត្បូង ហើយក្លោងទ្វារអំពីរទៀតនៅកំផែងខាងកើត។ នៅមុខក្លោងទ្វារធំនីមួយៗមានរូបចម្លាក់ដ៏ធំនៃទេវតា៥៤អង្គ
(នៅខាងឆ្វេងផ្លូវដើរ) និងទេព្រក្ស៥៤ (នៅខាងស្ដាំផ្លូវដើរ) ជាហេតុការណ៍ដែលដកស្រង់ចេញពីរឿងកូរសមុទ្រទឹកដោះដែលបានបង្ហាញយ៉ាងល្បីល្បាញនៅអង្គរវត្ត។ នៅចំកណ្ដាលនៃជញ្ជាំងដែលមានព័ទ្ធរបង គឺជាទីសក្ការៈដ៏សំខាន់បំផុតរបស់ទីក្រុង បូករួមទាំងប្រាសាទបាយ័ន ប្រាសាទបាពួន ព្រះរាជដំណាក់ស្ដេច ប្រាសាទវិមានអាកាស និងលានជល់ដំរី។
Subscribe to:
Post Comments (Atom)
raft titanium-arts.com - TITIAN DIRTIONS
ReplyDeleteTitan titanium damascus knives Darts titanium wedding band sets · ford edge titanium 2021 The best-selling online game • Over 300 million views black titanium rings • ffxiv titanium nugget • High quality game • High resolution • Unique features • No annoying ads • Free · Game Info