Tuesday, August 4, 2015

ប្រាសាទព្រះខ័ន

ប្រាសាទ​ព្រះ​ខ័ន មាន​រាង​បួន​ជ្រុង​ទ្រវែង មាន​វិមាត្រ​ប្រវែង ៨០០ ម. x ៧០០ ម. សង់​ឡើង​នៅ​រជ្ជកាល​ព្រះ​បាទ​ជយវរ្ម័ន ទី ៧ តែ​ពុំ​បាន​សង់​រួច​នៅ​ក្នុង​សម័យ​ព្រះ​អង្គ​ទេ មហាក្សត្រ​ក្រោយៗ បាន​សង់​បន្ថែម​បន្ដ​បន្ទាប់​នៅ​គ្រិស្តសតវត្ស​ទី ១២ - ១៣។ ក្បាច់​រចនា​នៃ​ប្រាសាទ មាន​លក្ខណៈ​ដូច​ជា​ប្រាសាទ​បន្ទាយ​ក្ដី និង​ប្រាសាទ​តា​ព្រហ្ម​ដែរ។ ប្រាសាទ​ព្រះ​ខ័ន ស្ថិត​នៅ​តាម​ផ្លូវ​វង់​ធំ ដោយ​ចេញ​តាម​ផ្លូវ​ទ្វារ​ដី​ឆ្នាំង​នៃ អង្គរ​ធំ។ ប្រាសាទ​នេះ​ក​សាង​ឡើង​នៅ​គ្រិស្តសតវត្យរ៍​ទី ១២ ក្នុង​ឆ្នាំ ១១៩១ ដោយ​ព្រះ​បាទ​ជយវរ្ម័ន ទី ៧ ឧទ្ទិស​ដល់​ព្រះ​វររាជ​បិតា​របស់​ព្រះ​អង្គ។ ទី​អារាម​នេះ មាន​ទំហំ ៥៦ ហិចតា។ តាម​សិលាចារឹក​ថា​ ប្រាសាទ​នេះ​សាង​សង់​នៅ​សមរភូមិ​ចុង​ក្រោយ ដែល​ព្រះ​បាទ​ជយវរ្ម័ន ​ទី ៧បាន​ផ្តួល​រំលំ​ពួក​ចាម។
ប្រាសាទ​នេះ​មាន​កំពែង​បួន​ជាន់។ នៅ​កំពែង​ខាង​ក្រៅ ដែល​បច្ចុប្បន្ន​រុំ​ព័ទ្ធ​ទៅ​ដោយ​ព្រៃ គឺ​ជា​កន្លែង​ដែល​ព្រះ​សង្ឃ និង​សិស្ស​ស្នាក់​នៅ​ក្នុង​ប្រាសាទ​នេះ។ នៅ​កំពែង​ជាន់​ទី​ពីរ គឺ​ជា​កន្លែង​គោរព​សាសនា។ ប្រាសាទ​កណ្តាល​ជា​កន្លែង​ព្រះ​ពុទ្ធសាសនា ឯ​ភាគ​ខាង​ជើង និង​ខាង​លិច គឺ​សម្រាប់​ឧទ្ទិស​ដល់​ព្រហ្មមញ្ញសាសនា គឺ​ព្រះនារាយណ៍ (ព្រះ​វិស្ណុ) (ខាង​លិច) និង​ព្រះ​​ឥសូរ (ព្រះ​សិវៈ) (ខាង​ជើង)។ នៅ​ផ្នែក​ខាង​ត្បូង ជា​កន្លែង​សម្រាប់​គោរព​បុព្វជន។

0 comments:

Post a Comment

 

Blogger news

Blogroll

About